កីឡាករ៥រូបបង្ហាញខ្លួនច្រើនបំផុតក្នុងជើងឯក EURO ជុំចុងក្រោយ
ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប EURO ជាពានរង្វាន់ធំបំផុតលំដាប់ទី១ ប្រចាំទ្វីប និងជាពានរង្វាន់ដ៏ល្បីល្បាញបំផុតលំដាប់ទី២ បន្ទាប់ពីជើងឯកពិភពលោក World Cup ។ កីឡាករម្នាក់ៗ នៅតំបន់អឺរ៉ុបសុទ្ធតែចង់មានឈ្មោះក្នុងក្រុមជម្រើសជាតិដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់នេះ ។ កីឡាករខ្លះទទួលបានឱកាសទាំងវ័យក្មេង ។ កីឡាករខ្លះមួយជីវិតក៏គ្មានឱកាសជាប់ជម្រើសជាតិដែរ ។
ថ្ងៃនេះយើងសូមបង្ហាញកីឡាករ ៥រូបដែលបានបង្ហាញខ្លួនច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍មួយនេះ ។ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់
- កីឡាករ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo ជាកីឡាករបង្ហាញច្រើនបំផុតក្នុងព្រឹត្តិការណ៍ EURO ។ លោកបានបង្ហាញខ្លួនសរុបបានចំនួន២៥លើក ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅជុំចុងក្រោយក្នុងពានរង្វាន់ EURO ។ ស្ថិតិបង្ហាញខ្លួននេះមិនរាប់បញ្ចូលការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិនៅវគ្គជម្រុះទេ ។ - កីឡាករ Pepe
ខ្សែការពារ Pepe ជាកីឡាករទី២ បង្ហាញខ្លួនបានច្រើនបំផុតក្នុងព្រឹត្តិការណ៍ EURO ។ កីឡាករ Pepe បង្ហាញខ្លួនសរុបបានចំនួន១៩លើកជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ។ ស្ថិតិតរបស់ Pepe និង Cristiano Ronaldo នឹងមានការបែប្រួលទៀត ដោយសាររូបគេទាំង២បន្តជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍អឺរ៉ូ ឆ្នាំ២០២៤ ។ - កីឡាករ João Moutinho
ខ្សែបម្រើ João Moutinho បង្ហាញខ្លួនសរុបបានចំនួន១៩លើកក្នុងការប្រកួតជុំចុងក្រោយពានរង្វាន់អឺរ៉ូជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ។ រូបគេជាកីឡាករទី៣ បង្ហាញខ្លួនបានច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដពានរង្វាន់លំដាប់ទី១ នៅទ្វីបអឺរ៉ុប ។ - កីឡាករ Leonardo Bonucci
ខ្សែការពារ Bonucci ជាកីឡាករទី៤ បង្ហាញខ្លួនបានច្រើនបំផុតក្នុងព្រឹត្តិការណ៍អឺរ៉ូ ។ លោកបានបង្ហាញខ្លួនសរុបបានចំនួន១៨លើក ក្នុងការប្រកួតជុំចុងក្រោយពានរង្វាន់អឺរ៉ូជាមួយក្រុមជម្រើសជាតិអ៊ីតាលី ។ - កីឡាករ Bastian Schweinsteiger
ខ្សែបម្រើ Bastian Schweinsteiger បង្ហាញខ្លួនសរុប១៨លើកក្នុងពានរង្វាន់អឺរ៉ូជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ ។ រូបគេជាកីឡាករទី៥ បង្ហាញខ្លួនបានច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដពានរង្វាន់អឺរ៉ូ ៕