កីឡាអន្តរជាតិអន្តរជាតិវត្តមាន Ronaldo, Benzema, Neymar នឹងធ្វើឱ្យកក្រើក AFC Champions League នៅសប្តាហ៍នេះ
ការប្រកួតក្របខណ្ឌបាល់ទាត់កំពូលអាស៊ី AFC Champions League រដូវកាល ២០២៣-២៤ កំពុងកើនការចាប់អារម្មណ៍ឡើងវិញ ខណៈដែលការប្រជែងមួយនេះនឹងមានកីឡាករល្បីៗមកពីតំបន់អឺរ៉ុបត្រៀមបង្ហាញខ្លួនលើកដំបូង។ Cristiano Ronaldo ដែលធ្លាប់ឈ្នះ UEFA Champions League ៥សម័យនឹងចាប់ផ្តើមភារកិច្ចរបស់គេសម្រាប់ពានរង្វាន់កំពូលក្នុងទ្វីបអាស៊ី នៅថ្ងៃទី១៩ ខែកញ្ញា ពេលដែល Al Nassr ត្រូវជួប Persepolis របស់អ៊ីរ៉ង់ ។ Callum Hudson-Odoi
កាលនៅអឺរ៉ុប Ronaldo ធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League ៥សម័យ ដោយជាមួយនឹងក្លិប Manchester United ១លើក និងជាមួយ Real Madrid ៤លើក មុនផ្លាស់ទៅលីគអារ៉ាប៊ីសាអូឌីត។ ក្រៅពីប្រធានក្រុមព័រទុយហ្កាល់រូបនេះ មានកីឡាករល្បីៗមួយចំនួនទៀតដែលបានផ្លាស់ទៅកាន់ក្លិបកំពូលនៅអារ៉ាប៊ីសាអូឌីត នឹងបង្ហាញវត្តមាន ក៏ដូចជាបង្កើនការចាប់អារម្មណ៍ជាថ្មីម្តងទៀតដល់ការប្រជែងពានរង្វាន់ក្លិបកំពូលទ្វីបអាសស៊ី AFC Champions League រដូវកាល ២០២៣-២៤ ដែលនឹងចាប់ផ្តើមក្នុងសប្តាហ៍នេះ ។