គ្រូ​ Ten Hag ​ឆ្លើយ​យ៉ាង​ខ្លី​រឿង​ពាក្យ​ចចាមអារ៉ាម​ Man Utd ចង់​ទិញ Neymar

Ten-Hag

នាថ្ងៃនេះ លោក​ Erik Ten Hag អ្នក​ចាត់​ការ​ Manchester United បាន​និយាយ​ឆ្លើយ​តប​រឿង​ពាក្យ​ចចាមអារ៉ាម បិសាច​ក្រហម​នឹង​អាច​ទិញ Neymar Jr ឬ​អត់។

លោក​បាន​ឆ្លើយ​យ៉ាង​ខ្លី​យ៉ាង​ដូច្នេះ៖ «បើ​មាន​ព័ត៌មាន​ទាក់ទិន​នឹង​រឿង​នេះ យើង​នឹង​ប្រាប់​អស់​លោក​អ្នក»។

PSG កាល​ពី​ពេល​ថ្មីៗ​ ត្រូវ​បាន​សេចក្ដី​រាយការណ៍​ថា ចង់​ផ្ទេរ Neymar ចេញ ដើម្បី​ត្រៀម​នាំ​ចូល​កីឡាករ​ក្មេងៗ​ល្អ ដើម្បី​ជួយ​ក្រុម។ កាល​ពី​ឆ្នាំ ២០១៧ Neymar បាន​មក​ចូល​រួម​ជាមួយ PSG ពី Barcelona ក្នុង​តម្លៃ​ផ្ទេរ​កំណត់​ត្រា​ថ្លៃ​បំផុត​ ពោល​គឺ ២២២ លាន​អឺរ៉ូ។Manchester United

ក្នុង​ពេល​លេង​ឲ្យ PSG ជាង ៦ រដូវ​កាល​កន្លង​មក Neymar បាន​បង្ហាញ​ទម្រង់​ល្អ តែ​មាន​បញ្ហា​របួស​យ៉ាង​ខ្លាំង។ ក្នុង​នោះ ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ចុង​ក្រោយ Neymar លេង​បាន​តែ ១៧៣ ប្រកួត​ប៉ុណ្ណោះ។ ទោះ​លេង​បាន​តិច កីឡាករ​បាន​ស៊ុត​ចូល​ដល់​ទៅ ១១៨ គ្រាប់។

ក្រោយ​ទទួល​ដំណឹង​ថា PSG បាន​ផ្ទេរ Neymar ចេញ មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​បាន​លើក​ឡើង​ពី​ពាក្យចចាមអារ៉ាម​ថា​បិសាច​ក្រហម គឺ​ជា​ក្លឹប​ឈាន​មុខ​ក្នុង​ការ​ប្រជែង​យក​ Neymar៕

As the leader of online casino and sportsbook sites We are dedicated to conducting our operations in a completely sustainable and responsible manner, please verify your legal rights before proceeding.