ឈ្នះគិរីវង់សុខសែនជ័យ ២-០ តែគ្រូបឹងកេត មិនពេញចិត្តទម្រង់លេងរបស់កូនក្រុម
លោក Clement Teo គ្រូបង្វឹក្លិបបឹងកេត មិនពេញចិត្តចំពោះការលេងរបស់កូនក្រុមខ្លួនទេ បើទោះជាបានឈ្នះ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២-០ នៃការប្រកួតពានរង្វាន់ Cambodian Premier League នៅពហុកីដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៧ ខែកញ្ញា។ គ្រូបង្វឹកសញ្ជាតិសិង្ហបុរីរូបនេះ មើលឃើញថាបឹងកេត អាចមានគ្រាប់បាល់ច្រើនជាងនេះ ប្រសិនជាលេងល្អ។ វ៉ាន់ តៃឡាម៉ី ដែលជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត ប្ដេជ្ញាថាការប្រកួតលើកក្រោយ នឹងធ្វើឲ្យបានល្អជាងនេះ ។ Neymar
លោក Clement Teo ហាក់ដូចជាមិនពេញចិត្តសោះចំពោះការលេងរបស់កូនក្រុមខ្លួន ក្នុងការប្រកួតជាមួយគិរីវង់សុខសែនជ័យ បើទោះជា អ្នកទាំងនោះ ប្រឹងរកបាន ៣ពិន្ទុក៏ដោយ។ គ្រូបង្វឹករូបនេះ អះអាងចំពោះមុខអ្នកកាសែតក្រោយចប់ការប្រកួតលីគសប្តាហ៍ទី៥ ថាប្រសិនជា កីឡាករទាំងនោះ លេងបានល្អជាងនេះ និងរកគ្រាប់បាល់ច្រើន ។
«ខ្ញុំ គិតថាចំណុចខ្វះខាត អ្នក បានឃើញ ខ្ញុំ បានឃើញ ហើយគេគ្រប់គ្នាបានឃើញដូចគ្នា វាគឺធម្មតា។ អ្វី ដែលសំខាន់សម្រាប់ក្រុម គឺពួកគេធ្វើអត់បានល្អទេ។ ប្រសិនជាពួកគេ ធ្វើបានល្អ ខ្ញុំ គឺមិនអីទេ ប៉ុន្ដែ ខ្ញុំ គិតថា ពួកគេអាចធ្វើបានល្អ ជាងនេះ។ អ្វី ដែលធ្វើឲ្យខ្ញុំ សប្បាយចិត្តនៃប្រកួតនេះ គឺយើង មិនខាតគ្រាប់បាល់។»។ លោក Clement Teo បញ្ជាក់ដូច្នេះជាក់ស្ដែង កីឡាករបឹងកេត ក្ដាប់ឱកាសមិនបានល្អជាច្រើនលើកក្នុងការសម្រេចទី ហើយក៏ធ្វើឲ្យគូប្រកួតមានការវាយបកជាច្រើនលើក ដែលស្ទើតែអាចមានគ្រាប់បាល់កើតឡើងផងដែរ ។
២គ្រាប់បឹងកេត យកឈ្នះ លើគិរីវង់សុខសែនជ័យនេះ រកបានដោយកីឡាករ Yoshihama Ryohei នៅនាទី២៨ ដោយការស៊ុត នៅក្នុងប្រអប់គ្រោះថ្នាក់។ ចំណែកគ្រាប់ទី២ នៅនាទី៤៧ កីឡាករ វ៉ាន់ តៃឡាម៉ី បានតែតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុម កីឡាករ ម៉ាត់ ណូរុន លើកបាល់បញ្ជូនចូលតំបន់គ្រោះថ្នាក់។ បញ្ចប់ការប្រកួត បឹងកេត ឈ្នះ គិរីវង់សុខសែនជ័យ ២-០ ។