ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​​១០រូប​លេង​ឲ្យក្លឹបនៅ​ Premier League ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ថ្លៃ​ជាង​គេ​បំផុត​នៅ​ក្នុង​ពេល​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The National៖
១. Cristiano Ronaldo៖ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៧០ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

២. Kevin de Bruyne៖ ខ្សែ​បម្រើ​ក្លឹប​ Manchester City ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៥៥ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៣. David de Gea៖ អ្នកចាំទី​ក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៥១ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៤. Jadon Sancho៖ ខ្សែ​បម្រើ​ក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤៨ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៥. Raphael Varane៖ ខ្សែ​ការពារក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤៦ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៦. Romelu Lukaku៖ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Chelsea ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤៤ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៧. Jack Grealish៖ ខ្សែ​បម្រើក្លឹប​ Manchester City ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤១ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៨. Raheem Sterling៖ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester City ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤១ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៩. N’Golo Kante៖ ខ្សែ​បម្រើក្លឹប​ Chelsea ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤០ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

១០. Paul Pogba៖ ខ្សែ​បម្រើ​ក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤០ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​៕