មាន​ដឹង​ទេ​ថា ក្លឹប​មក​ពី​ប្រទេស​ណា​ឈ្នះ​ពាន UEFA Super Cup ច្រើន​ជាង​គេ?

UEFA Super Cup

ពាន UEFA Super Cup ជា​ពាន​រង្វាន់​សម្រាប់​ក្លឹប​ឈ្នះ​ការ​ប្រកួត​រវាង​ជើងឯក UEFA Champions League និង​ជើងឯក​ពាន UEFA Europa League។ ពាន​នេះ​ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ១៩៧៣មក។ តាំង​ពី​ពាន​នេះ​បង្កើត​មក ក្លឹប​មក​ពី​ប្រទេស​អេស្ប៉ាញ​បាន​ដណ្ដើម​ពាន​នេះ​ច្រើន​ដង​ជាង​គេ ដោយ​ឈ្នះ​រហូត​ដល់​ទៅ​ ១៥ដង​ឯណោះ។ ចំណោម ១៥ដង​នេះ មាន​មក​ពី​ក្លឹប​ Barcelona ចំនួន ៥ដង Real Madrid ចំនួន ៤ដង Atletico Madrid ចំនួន ៣ដង Villareal ចំនួន ២ដង និង Sevilla ១ដង។ ក្នុង​មួយ​រយៈ​ពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ ក្លឹប​មក​ពី​ប្រទេស​អេស្ប៉ាញ​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ញឹកញាប់​ណាស់ ដោយ​ខកខាន​តែ ២ឆ្នាំ​ប៉ុណ្ណោះ​គឺ​នៅ​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៩។ សម្រាប់​ឆ្នាំ២០២១​នេះ ក៏​មាន​ក្លឹប​អេស្ប៉ាញ​ដែរ ដោយ​ជើងឯក Europa League ក្លឹប Villareal នឹង​ប៉ះ​ជាមួយ​តោខៀវ Chelsea៕