Jorginho ជឿថានឹងកើតរឿងផ្ទុះ ប្រសិនបើគេឈ្នះ Ballon dOr នាំមុខ Messi ឆ្នាំនេះ

Jorginho ត្រូវបានគេមើលឃើញជាបេក្ខភាពម្នាក់អាចឈ្នះពាន Ballon d’Or នៅឆ្នាំ២០២១នេះ បន្ទាប់ពីបានជួយ Chelsea ឈ្នះ Champions League និងអ៊ីតាលីលើកពាន Euro ២០២០។ តែ Cassano ថា Jorginho គិតដូចលោកអ៊ីចឹង ពានមួយនេះតែងតែផ្ដល់ឲ្យ Messi។ និយាយកាលពីពេលថ្មីៗនេះ Cassano លើកឡើងថា តើចាំទេ?លោកធ្លាប់និយាយ បើអ្នកកាសែតណាម្នាក់បោះឆ្នោតឲ្យ Jorginho ជាម្ចាស់ពាន Ballon d’Or តើពួកគេអាចនឹងត្រូវដកអាជ្ញាប័ណ្ណឬ? Cassano ធ្លាប់ប្រាប់ Jorginho ថា៖ “ជឿអត់រឿងអាស្រូវនឹងផ្ទុះ ប្រសិនបើពួកគេឲ្យឯងនូវពាន Ballon d’Or ដោយមិនសម្រេចឲ្យ Messi?” Jorginho បានតបនិងយល់ស្របជាមួយសម្ដីរបស់ Cassano ហើយថា Messi គួរតែតែងតែឈ្នះវា។ Jorginho ធ្លាប់និយាយថា រឿងឈ្នះ Ballon d’Or អាស្រ័យលើអ្នកបោះឆ្នោត។ “ប្រសិនបើនិយាយពីទេពកោសល្យ ខ្ញុំមិនមែនជាកីឡាករល្អជាងគេលើលោកឡើយ។ តែបើនិយាយពីពាន គ្មាននរណាឈ្នះច្រើនជាងខ្ញុំនៅរដូវកាលមុនទេ”។ សម្ដី Jorginh៕