គេនាំគ្នាឆ្ងល់ចាក់ខ្សែឬកែច្បាប់ថ្មី កាតលឿង ២ នៅប្រកួតតែមួយ បែរ Martinez នៅលេងបន្តបាន?
៧ ក្លឹបដែលមានឈ្មោះចូលរួមប្រកួតពានរង្វាន់អឺរ៉ុប តាំងពីថ្នាក់មួយដល់ថ្នាក់បី គិតមកទល់ថ្ងៃនេះ សេសសល់ត្រឹមមួយប៉ុណ្ណោះគឺកូនពៅ Aston Villa នៅពានលំដាប់បី Europa Conference League បន្ទាប់អាចឆ្លងផុតស្ថានការណ៍ដ៏តានតឹង យកឈ្នះទៅលើ Lille នៅវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ។ បញ្ចប់ ១២០ នាទីគ្រាប់បាល់ក្រុមសងខាងស្មើគ្នា ៣-៣ ដល់ហើយថែមដល់វគ្គកាត់សេចក្តីបាល់ ១១ ម៉ែត្រ ក៏ខាងក្លឹបភ្ញៀវមកពីអង់គ្លេស សម្រេចយកឈ្នះទៅលើម្ចាស់ផ្ទះបារាំង Lille ៤-៣ ។ Erik ten Hag
ក្រៅតែអរគុណដល់អ្នកស៊ុត ចំណែកធំពិសេសបំផុតនោះ ក៏គួរតែសាទរដល់អ្នកសង្រ្គោះបាល់ពីរជើង គឺ Emiliano Martinez ដែលអាចទះបាល់របស់ Nabil Bentaleb និង Benjamin Andre មិនឲ្យចូលទី ។ ទោះជាយ៉ាងណា គ្រប់គ្នាហាក់មានការងឿងឆ្ងល់ជាខ្លាំង ពាក់ព័ន្ធនឹងការផ្តល់ជូនកាត ត្រង់ថានៅនាទី ៣៩ ក្នុងការប្រកួតតង់ទីមួយ អាជ្ញាកណ្តាលធំលោក Ivan Kruzliak បានលើកកាតលឿងមួយហើយទៅអ្នកចាំទីសញ្ជាតិអាហ្សង់ទីន ។
ក្រោមហេតុផលចោទថាគេមានចេតនាពន្យារពេលការប្រកួត ។ ដល់តែចូលមកវគ្គស៊ុតប៉េណាល់ទី បានចោទប្រកាន់ថែមទៀត ថា Martinez មានចេតនាឌឺដងទៅកាន់អ្នកគាំទ្រម្ចាស់ផ្ទះ ក៏សម្រេចលើកកាតលឿងមួយបន្ថែម តែបែរកីឡាករមិនរងពិន័យកាតក្រហមទៅវិញ ដ្បិតបើវារាប់ជាកាតលឿងទីពីរ ។ តើនោះមកពីមូលហេតុអ្វីទៅ? ដល់ថ្នាក់អ្នកគាំទ្រខ្លះដែលមិនទាន់ដឹងច្បាស់អំពីរឿងរ៉ាវទាំងមូល ក៏បញ្ចេញមតិតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS ថាមកពីអាជ្ញាកណ្តាលចាក់ខ្សែ ខ្លះទៀតសួរចំៗថា ច្បាប់បាល់ទាត់កែថ្មីតាំងពីពេលណា ហេតុអ្វីពួកគេមិនដឹង។
ចម្លើយ គឺបងប្អូនយើងភាគច្រើនហាក់ភ័ន្តច្រឡំធំហើយ ដោយវាជាកាតលឿងទីពីរមែនពិត តែវាស្ថិតក្នុងពេលវេលាដាច់ដោយឡែកពីគ្នា ។ តាមច្បាប់បាល់ទាត់បានចែងមកថា បណ្តាកីឡាករទាំងអស់ដែលទទួលកាត គឺត្រូវបានលុប ឬ Clear ចោល បន្ទាប់ការចប់ប្រកួតពេញម៉ោង ១២០ នាទី ពោលមិនរាប់ចូលបន្តទៅដល់វគ្គស៊ុតប៉េណាល់ទីនោះទេ ។ មានន័យថា ការរងពិន័យកាតលឿងរបស់ Martinez កំឡុងពេលស៊ុតបាល់ ១១ ម៉ែត្រនោះ គឺរាប់សារឡើងវិញទៅជាកាតលឿងទីមួយវិញក្នុងការប្រកួត ក៏ប៉ុន្តែបើគេបន្តខុសឆ្គងត្រង់ប្រការណាមួយដល់ថែមកាតមួយទៀត វាក៏នឹងស្មើកាតក្រហម ជាការបណ្តេញចេញដូចករណីទូទៅធម្មតា។