ភ្នំពេញក្រោន​ នឹងព្រះខ័នរាជស្វាយរៀង ក្លាយជាគូប្រជែងតែមួយក្នុងពានរង្វាន់២ ផ្សេងគ្នា

ភ្នំពេញក្រោន​ និងព្រះខ័នរាជស្វាយរៀង

លីគបាល់ទាត់កម្ពុជា ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងព្រះខ័នរាជស្វាយរៀង បានក្លាយជាគូប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់២ផ្សេងគ្នា ពោលគឺប្រជែងដណ្តើមជើងឯកលីគកំពូល នឹងដណ្តើមពានរង្វាន់សម្តេច ហ៊ុនសែន ក្នុងឆ្នាំ២០២៤នេះ ។ ការណ៍នេះ គឺក្រោយពីក្លឹបបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះ នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន កាលពីយប់ថ្ងៃទី១០មេសា ឆ្នាំ២០២៤ ។ Carlos Tevez

នៅទីបំផុតភ្នំពេញក្រោន បានដោះបណ្តាសារមិនដែលឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រពានសម្តេចក្នុងពេល១៤ឆ្នាំចុងក្រោយបានសម្រេច ក្រោយពីយកឈ្នះក្រុមវិសាខា ក្នុងលទ្ធផលដ៏មិនគួរឱ្យជឿ៤ទល់១ ដែលជាការវាយបកតាមពីក្រោយវិសាខាវិញដល់ទៅ៤គ្រាប់ ក្រោយក្លឹបអ្នកមានធូរធារមួយនេះ នាំមុខភ្នំពេញក្រោនតាំងពីតង់ទី១នៅនាទី២៩ ។ ភ្នំពេញក្រោន បានវាយបកតាមស្មើវិញ​នៅនាទី៩០បូក១៥នាទី ដោយកីឡាករ ស-ម-ជ (Soe Moe Kyaw) ដែលធ្វើឱ្យការប្រកួតត្រូវបន្ថែមម៉ោង១៥នាទី២ដងដើ​ម្បីកាត់សេចក្តី ។

ដោយហេតុថា កីឡាករវិសាខាទទួលបានកាតក្រហមម្នាក់នៅតង់ទី២ផងនោះ ធ្វើឱ្យភ្នំពេញក្រោនឆក់ឱ្យកាស វាយបក សុតបន្ថែម៣គ្រាប់ទៀតនៅនាទីទី១០៥ ដោយកីឡាករ លឹម ពិសុទ្ធ ដោយ ប្រាក់ ធីវា នៅនាទី១១៣ នឹង​កីឡាករជប៉ុន Shintaro នៅនាទី១២០បូក២ ។ ចំណែកក្លឹបព្រះខ័នរាជស្វាយរៀងមិនទទួលបានជ័យជំះទេ ក្នុងការប្រកួតពានសម្តេចជើងទី២ កាលពីម្សិលមិញ ដោយចាញ់ក្រោមថ្វីជើងក្រុមភ្ញៀវបឹងកេត ២ទល់១ ប៉ុន្តែបើសរុបទាំង២ជើងទៅ គឺព្រះខ័នរាជស្វាយរៀងយកឈ្នះបឹងកេត៤ទល់នឹង៣ ។ លទ្ធផលនេះ បាននាំឱ្យភ្នំពេញក្រោនដឹកដៃស្វាយរៀងឡើងទៅដណ្តើមពានសម្តេចហ៊ុនសែន ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ខាងមុខ ។

សូមជម្រាបថា នៅក្នុងក្របខណ្ឌលីគកំពូល ក្រុមទាំងពីរក៏ជាក្រុមតែពីរគត់ដែលនៅសេសសល់ក្នុងចំណោមក្រុមទាំង១០ ដែលមានភាគរយច្រើនក្នុងការដណ្តើមពានលីគកំពូល CPL ដោយសារក្រុមផ្សេងទៀតដាច់ពិន្ទុឆ្ងាយ ខណៈភ្នំពេញក្រោន នឹងស្វាយរៀងប្រដំត្រសងគ្នា ។ គួរកត់សម្គាល់ថា ក្រុមទាំងពីរនៅសល់៤ប្រកួតរៀងខ្លួននៅក្នុងដៃសម្រាប់បញ្ចប់ជុំទី៣ នឹងទៅលេងជុំទី៤ ហេតុនេះសិង្ហក្រហម នឹងដាវខៀវខេត្តស្វាយរៀង ត្រូវប្រឈមមុខគ្នាជាទ្វេដងលើសមរភូមិវាលស្មៅ ដែលជឿជាក់ថាប្រាកដជាទាក់ទាញអ្នកគាំទ្របានច្រើន ៕

As the leader of online casino and sportsbook sites We are dedicated to conducting our operations in a completely sustainable and responsible manner, please verify your legal rights before proceeding.