AFC Champions League: Neymar បង្ហាញខ្លួនលើកដំបូង ខណៈក្រុម Al Hilal ស្មើ Navbahor
Neymar Jr ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានបង្ហាញខ្លួនលើកដំបូងនៅក្នុងពានរង្វាន់ក្លិបបាល់ទាត់កំពូលអាស៊ី AFC Champions League ស្របពេល Al Hilal ស្មើក្រុមពីអ៊ូសបេគីស្ថាន Navbahor ១-១ ក្នុងជំនួបបើកឆាកពូល D នាថ្ងៃទី១៨ ខែកញ្ញា នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។
Al Hilal ម្ចាស់ជើងឯក AFC Champions League ៤សម័យ បើទោះជាបង្ហាញភាពខ្លាំងរបស់ខ្លួនគ្របដណ្តប់លើការប្រកួតលើក្រុមភ្ញៀវ Navbahor យ៉ាងណាក្តី ក៏ពួកគេមិនអាចស្វែងរកឱកាសស៊ុតរកគ្រាប់បាល់ជ័យជម្នះបានឡើយ។ ភ្ញៀវ Navbahor មានឱកាសបើកការនាំមុខលើម្ចាស់ផ្ទះមុននៅនាទី៥៨ ដោយកីឡាករខ្សែប្រយុទ្ធ Toma Tabatadze ហើយដាក់សម្ពាធខ្លាំងលើ Al Hilal។ AFC Champions League
ដណ្តើមបាន ១ពិន្ទុមកវិញ ក្រុមជើងខ្លាំងនៃលីគអារ៉ាប៊ីសាអូឌីត ព្យាយាមវាយសម្រុកខ្លាំងឡើងនៅចុងវគ្គ ពោលគឺនៅក្នុងនាទីបន្ថែម ៩០+១០ ហៀបបញ្ចប់ការប្រកួតទៅហើយទើបខ្សែការពារ Ali Al Boleahi រកបានគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ Al Hilal។