Cole ថាកីឡាករ ២រូបនេះអាចអោយ Cristiano Ronaldo លេងនៅជម្រើសជាតិបាន ១ទសវត្សទៀត

Cristiano Ronaldo

វីរបុរសក្រុមតោខៀវ Chelsea បច្ចុប្បន្នជាពិធីករ​ និង ជាអ្នកវិភាគកីឡាប្រចាំ BT Sport លោក Joe Cole បានលើកឡើងថាកីឡាករមិត្តរួមជាតិព័រទុយហ្គាល់ពីរនាក់ដ៏សំខាន់ដែលអាចជួយអោយប្រធានក្រុម គឺខ្សែប្រយុទ្ធចាស់វស្សាដ៏មានបទពិសោធន៏ Cristiano Ronaldo លេងឱ្យក្រុមជម្រើសជាតិបានរយៈពេលរហូតដល់ទៅ ១០ ឆ្នាំទៀតឯណោះ ។ Everton

អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Cole បច្ចុប្បន្នមានវ័យ ៤២ ឆ្នាំបានលើកឡើងពីឈ្មោះកីឡាករ២រូបនោះគឺ ម្នាក់នោះគឺទី១ ខ្សែបម្រើស្លាបឆ្វេង Rafael Leao បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ កំពុងលេងអោយក្រុម AC.Milan និង ទី២ គឺ ខ្សែបម្រើស្លាបស្តាំ Bernardo Silva បច្ចុប្បន្ន មានវ័យ២៩ឆ្នាំ កំពុងលេងអោយក្រុម Man.City ។

ចំណែកឯ Ronaldo បច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំកំពុងត្រៀមខ្លួនដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ចូលរួមការប្រកួត Euro ២០២៤ ពោលគឺ ២០ឆ្នាំក្រោយបង្ហាញខ្លួនព្រឹត្តិការនេះដំបូងនៅឆ្នាំ២០០៤ដ៏ខកចិត្តនោះ ។ Cole បានប្រាបគេហទំព័រ Eurosport យ៉ាងដូច្នេះថាៈ ខ្ញុំយល់ស្របជាមួយ Ally McCoist និង Rio Ferdinand ដែលបានពណ៌នាថា ព័រទុយហ្គាល់លេងបានល្អទោះគ្មានវត្តមានវីរបុរសរូបនេះ ។

ប៉ុន្តែ ការពីតយើងមិនបានវាយតម្លៃអោយទាបជាងនេះបានទេ ការពិតប្រសិនយើងប្រមើលមើលថាបើក្រុមមានវត្តមាន Rafaael Leao លេងនៅស្លាបឆ្វេង ហើយ Bernardo Silva អាចលេងគាំទ្រនៅស្លាប ខាងស្តាំនោះពិតណាស់ Ronaldo អាចនៅលេងបាន ១០ ឆ្នាំទៀតក្នុងនាមខ្សែប្រយុទ្ធជួរមុខសម្រាប់ការគាំទ្រពីអ្នកទាំងពីរមិនថាក្នុងរឺក្រៅប្រអប់ ។

As the leader of online casino and sportsbook sites We are dedicated to conducting our operations in a completely sustainable and responsible manner, please verify your legal rights before proceeding.