Newcastle United បើកឆាកនៃការប្រកួត UCL ត្រូវប៉ះជាមួយ AC Milan ដែលជាក្រុមខ្លាំងនៅអ៊ីតាលី
នៅថ្ងៃទី 19 ខាងមុខឆាប់ៗនេះ Newcastle United នឹងត្រូវធ្វើដំណើរទៅជួបជាមួយក្រុមម្ចាស់ផ្ទះ AC Milan ដែលមានគីឡូប្រហាក់ប្រហែលគ្នា ដោយនេះជាជំនួបនៃការប្រកួតបើកឆាក ក្នុងក្របខណ្ឌ UEFA Champions League របស់ពួកគេ ជាវគ្គជម្រុះនៃពូល F ។ Paris Saint-Germain
ខ្សែបម្រើ Sandro Tonali របស់ Newcastle United នឹងវិលត្រឡប់មក San Siro ដែលជាទីកន្លែងខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 3 រដូវកាល មុនពេលចាកចេញទៅចូលរួមជាមួយក្លឹបច្ចុប្បន្ននៅរដូវក្ដៅនេះ។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់មានអនុស្សារីយ៍ជាច្រើនជាមួយ AC Milan តែដោយស្ថិតក្នុងពូលជាមួយគ្នា Sandro Tonali នឹងត្រូវជួបតតាំងជាមួយក្លឹបចាស់ក្នុងនាមជាសត្រូវនៅលើវាលស្មៅ ។
ទម្រង់លេង និងសមត្ថភាពរវាង Newcastle United និង AC Milan ត្រូវបានគេមើលឃើញថា មានភាពប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យការប្រកួតកាន់តែតានតឹង ខណៈដែលប្រកួតចុងក្រោយរបស់ Newcastle United បានឈ្នះទៅលើ Brentford 1-0 ដែលជាការប្រកួតលីគ ប៉ុន្តែប្រកួតចុងក្រោយរបស់ AC Milan មិនមានលទ្ធផលល្អឡើយដោយពួកគេបានចាញ់ 5-1 ជាមួយម្ចាស់ផ្ទះ Inter Milan ដែលជាការប្រកួតក្របខណ្ឌលីគកំពូលដូចគ្នា ។