West Ham ចិញ្ចឹមចិត្តចង់បានការចុះហត្ថលេខាខ្សែការពាររបស់ក្រុម Wolve ម្ដងទៀត

West Ham ចិញ្ចឹមចិត្តចង់បានការចុះហត្ថលេខាខ្សែការពាររបស់ក្រុម Wolve ម្ដងទៀត

Max Kilman

តំណែងខ្សែការពារកណ្ដាលគឺជាមុខតំណែងមួយក្នុងចំណោមតំណែងដែល West Ham មានបំណងធ្វើការលើការពង្រឹងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ។ គ្រូបង្វឹក Julen Lopetegui បានកំណត់អត្តសញ្ញាណម្នាក់ក្នុងចំណោមគូប្រជែងសម្រាប់ការចុះហត្ថលេខាពីក្លឹបគូបដិបក្ខ ។ Germany vs Scotland

យោងតាមកាសែត Daily Mail ភ្នែករបស់ Hammers បានសម្លឹងមើលខ្សែការពារកណ្តាល Wolverhampton, Max Kilman ។ ក្លឹប West Ham បានពិនិត្យមើលបេក្ខភាពប្រធានក្រុម Wolves ឡើងវិញ ខណៈដែលពួកគេកំពុងតាមដានកីឡាករវ័យ 27 ឆ្នាំតាំងពីរដូវក្តៅមុន ប៉ុន្តែកិច្ចព្រមព្រៀងមិនបានសម្រេចនៅពេលនោះ ។

Wolverhampton មិនស្ថិតក្រោមសម្ពាធច្បាប់នៃការប្រើប្រាស់ហិរញ្ញវត្ថុទេ ដូច្នេះហើយមិនចាំបាច់លក់កីឡាករនោះទេ ប៉ុន្តែការផ្តល់ជូនដ៏ល្អពីក្លឹបនៅទីក្រុងឡុងដ៍អាចផ្លាស់ប្តូរស្ថានភាពបាន។ Kilman ត្រូវបានក្លឹបរបស់គាត់ដាក់តម្លៃ 45 លានផោន ។

ខណៈដែល Kilman ត្រូវបានចុះហត្ថលេខាពីក្លឹបមិនមែនលីក Maidenhead ក្នុងតម្លៃត្រឹមតែ £40,000 ក្នុងខែសីហា ឆ្នាំ 2018 នោះ ថ្លៃផ្ទេរជាយថាហេតុនឹងត្រូវបានចាត់ទុកថាស្ទើរតែជាប្រាក់ចំណេញសុទ្ធក្រោមច្បាប់នៃការប្រកួតផ្នែកហិរញ្ញវត្ថុ ទោះបីជា Maidenhead ត្រូវបានជំពាក់ចន្លោះពី 10 ទៅ 15 ភាគរយក៏ដោយនៃចំនួនទឹកប្រាក់នោះ ។

Promotion